វត្តអម្ពវនារាម (វត្តខ្មែរដាវីន)

Welcome to Khmer Darwin Community website. WATT AMPAVAVANARAM (WATT KHMER-DARWIN) www.khmerdw.blogspot.com

Contact: Mrs. Leang S. Te - 0414577470 (President), Mrs. Thyra Ou - 0411 747 668 (Public Officer), Mr. Morl Soth - 0419 496 163 (Buddhist Committee)

សរុបបច្ច័យនៅក្នុងធនាគារ Total Money in the Bank 05/11/2014

TOTAL ALL FUNDRAISING: $98,485.30

Thank​ you to all of you who donated money to support our Cambodian Buddhist Temple and Cambodian community in Darwin, NT Australia. We wish to all of you: Longevity, Beauty, Happiness, Strength, Prosperity and Enlightenment.
Thank you!
សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែល​បានជួយឧបត្ថម្ភគាំទ្រដល់សមាគមនិងវត្តពុទ្ធសាសនាខ្មែរយើងនៅទីក្រុងដាវិន អូស្ដ្រាលី។ យើងខ្ញុំ សូមជូនពរដល់សប្បុរសជនទាំងអស់បានជួបប្រទះតែនឹងពុទ្ធពរទាំងឡាយបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និង ពលៈ​ ព្រមទាំងបានសម្រេចនូវសម្បត្តិទាំងឡាយបីប្រការគឺ៖ សម្បត្តិមនុស្ស១ សម្បត្តិទេវតា១ និង​ សម្បត្តិព្រះនិព្វាន១ គ្រប់ៗគ្នា កុំបីអាក់ខានឡើយ។
​​​​​​​​​​​​​​​​​​​​​​​
សូមអរគុណ!

All Fundraising Name List បញ្ជីរាយនាមអ្នកចូលបច្ច័យកសាង

ជំងឺរលាកខ្នែងពោះវៀន

ព័ត៌មានថ្មីៗ 11:01:08, 25 January 2012
វេជ្ជបណ្ឌិតធ្វើការវះកាត់ខ្នែងពោះវៀន។ ABC
វេជ្ជបណ្ឌិតធ្វើការវះកាត់ខ្នែងពោះវៀន។ ABC
ជំងឺ​រលាក​ខ្នែងពោះវៀន​ ដែល​ប្រជាពល​រដ្ឋខ្មែរ​យើង​តែងតែ​ហៅ​ថា​ ពោះវៀន​ដុះ​ខ្នែង​ គឺជា​លក្ខ​ខណ្ឌ​មួយ​ដែល​ខ្នែងពោះវៀន​របស់​យើង​ក្លាយ​ទៅជា​រលាក​ និង​មាន​ខ្ទុះ​។
​ខ្នែងពោះវៀន​​មាន​ទម្រង់​ដូច​ម្រាមដៃ​ដែល​លយ​ចេញពី​ពោះវៀនធំ​នៅ​ផ្នែក​ខាងក្រោម​ខាងស្តាំ​នៃ​ពោះ​របស់​យើង​។


ជំងឺ​រលាក​ខ្នែងពោះវៀន​បណ្តាល​អោយ​ឈឺ​ដែល​ចាប់ផ្តើម​ច្បាស់​ជុំវិញ​ផ្ចិត​ និង​បន្ទាប់​មក​រាលដាល​ទៅ​ផ្នែក​ខាងក្រោម​និង​ខាងស្តាំ​នៃ​ពោះ​។​
​ជំងឺ​រលាក​ខ្នែងពោះវៀន​អាច​ប៉ះពាល់​លើ​មនុស្ស​គ្រប់​រូប​,​ ប៉ុន្តែ​វា​ជា​រឿយៗ​កើតឡើង​បំផុត​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ចន្លោះ​ពី​១០​ និង​៣០​ឆ្នាំ​។​ ការ​ព្យាបាល​ជំងឺ​រលាក​ខ្នែងពោះ​វៀន​តាម​ស្តង់ដារ​គឺ​ធ្វើការ​វះកាត់​ដើម្បី ​កាត់​នូវ​ខ្នែងពោះវៀន​នោះ​ចោល​។
ជំងឺរលាក​​ខ្នែង​​ពោះ​វៀន​អាចបណ្តាល​ឲ្យគ្រោះ​ថ្នាក់​ដល់ជីវិត ​ប្រសិន​មិនធ្វើការ​ព្យាបាល​​ឲ្យបាន​ទាន់​ពេល​​វេលា​ទេនោះ៕​
វាគ្មិន៖ លោកវេជ្ជបណ្ឌិត ​ឡឹម ​ដារ៉ា នៅ​​មន្ទីរពេល​កាល់​ម៉ែត​ក្នុងក្រុងភ្នំពេញ
( សូ លឹមសេង )

No comments: