ព័ត៌មានថ្មីៗប្រចាំថ្ងៃ
ខ្មែរនៅអូស្រ្តាលីសំណូមពរឲ្យអង្គការកាកបាទក្រហមអូស្រ្តាលីជួយពលរដ្ឋខ្មែរដែលបាត់បង់ផ្ទះនៅបូរីកីឡា
ព័ត៌មានថ្មីៗ 16:01:00, 19 January 2012
ប្រជាពលរដ្ឋនៅបុរីកីឡាពេលប្រឈមមុខនឹងការបណ្តេញចេញពីលនៅដ្ឋាន (រូបភាព៖ ABC)។
ពលរដ្ឋខ្មែរនៅប្រទេសអូស្រ្តាលី បានសរសេរលិខិតទៅជូនប្រធានអង្គការកាកបាទក្រហមប្រចាំប្រទេស អូស្រ្តាលី ដោយស្នើសុំឲ្យអង្គការនេះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលបាត់ បង់ផ្ទះសម្បែងនៅបូរីកីឡា។លោកអ៊ំ វីរៈ ដែលជាអ្នកសរសេរលិខិតនេះ និយាយថា អង្គការកាកបាទអូស្ត្រាលីមានកិច្ចការជាមួយនឹងកាកបាទក្រហមនៅ ប្រទេសកម្ពុជា ដូច្នេះលោកជឿជាក់ថា កាកបាទក្រហមនៅអូស្ត្រាលីនិងកាកបាទនៅប្រទេសកម្ពុជា អាចនឹងជួយផ្តល់ជំនួយដល់ពលរដ្ឋ ដែលរងគ្រោះទាំងនោះ៖
(សំឡេងលោកអ៊ំវីរៈ)
សូម ជម្រាបថា នៅក្នុងនាទីព្រឹត្តិការណ៍បច្ចុប្បន្ននៅថ្ងៃនេះនឹងរាយការណ៍បន្ថែម អំពីបញ្ហាបូរីកីឡានេះជូនលោកអ្នកនាង។ ដូច្នេះ សូមកុំភ្លេចតាមដាននាទីព្រឹត្តិការណ៍នៅបន្ទាប់ពីនាទីព័ត៌មាន៕
(របាយការណ៍ដោយលោកស្រី ប៊ុន ឡឺវី សីដា)
No comments:
Post a Comment