ពលរដ្ឋបុរីកីឡានឹងធ្វើការតវ៉ាតាមផ្លូវច្បាប់ជាបន្តទៀត
ព័ត៌មានថ្មីៗ 17:01:37, 19 January 2012
ប្រជាពលរដ្ឋ បុរីកីឡាដែលអាជ្ញាធរចាប់យកទៅឃុំនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ នាខណ្ឌដង្កោរាជធានីភ្នំពេញ បានចាកចេញពីមណ្ឌលនេះអស់ហើយកាលពីព្រឹកម៉ោង ១១ ម្សិលមិញនេះ។ មកដល់ពេលនេះប្រជាពលរដ្ឋមួយចំនួនដែលគ្មានបងប្អូនដើម្បីស្នាក់
នៅជាមួយបានមកស្នាក់នៅជាបណ្តោះអាសន្ននៅក្នុងអង្គការមួយនារាជធានី ភ្នំពេញ ដើម្បីជួបជុំគ្នារកវិធីសាស្រ្តបន្តទៀតដើម្បីធ្វើការតវ៉ា និងទាមទារនូវសំណង និងឲ្យក្រុមហ៊ុនផានអ៊ីម៉ិចគោរពទៅតាមកិច្ចសន្យារបស់ខ្លួន។ កញ្ញា ឡុង គីមហៀង ជាមន្ត្រីព័ត៌មានរបស់ក្រុមកិច្ចការពិសេសសិទ្ធិលំនៅដ្ឋានបានឲ្យ Radio Australia ដឹងកាលពីព្រឹកមិញនេះថា ៖
នៅជាមួយបានមកស្នាក់នៅជាបណ្តោះអាសន្ននៅក្នុងអង្គការមួយនារាជធានី ភ្នំពេញ ដើម្បីជួបជុំគ្នារកវិធីសាស្រ្តបន្តទៀតដើម្បីធ្វើការតវ៉ា និងទាមទារនូវសំណង និងឲ្យក្រុមហ៊ុនផានអ៊ីម៉ិចគោរពទៅតាមកិច្ចសន្យារបស់ខ្លួន។ កញ្ញា ឡុង គីមហៀង ជាមន្ត្រីព័ត៌មានរបស់ក្រុមកិច្ចការពិសេសសិទ្ធិលំនៅដ្ឋានបានឲ្យ Radio Australia ដឹងកាលពីព្រឹកមិញនេះថា ៖
(សំឡេងកញ្ញា ឡុង គីមហៀង)
ចំណែក ឯលោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងការលំបាករបស់ប្រជាពលរដ្ឋបុរីកីឡា និងការអំពាវនាវរបស់អង្គការក្រៅរដ្ឋាភិបាលយ៉ាងដូច្នេះ ៖
(សំឡេងលោកស្រី ពុង ឈីវកេក)
ចំណែក ឯប្រជាពលរដ្ឋមួយរូបក្នុងចំណោមពលរដ្ឋដែលបានរត់ចេញពីមណ្ឌលព្រៃ ស្ពឺកាលពីម្សិលមិញបានរៀបរាប់ពីការតវ៉ា និងការអំពាវនាវជាបន្តទៀតឲ្យរដ្ឋាភិបាលជួយពួកគាត់៖
(សំឡេងបងស្រី ជុំង៉ាន់)
លោកស្រី មួរ សុខហួរ តំណាងរាស្រ្តមកពីគណបក្សសម រង្សី បានឲ្យដឹងដែរថា លោកស្រីក៏បានធ្វើអន្តរាគមន៍ផ្លូវច្បាប់ដើម្បីជួយប្រជាពលរដ្ឋ ហើយលោកស្រីក៏បានធ្វើការរិះគន់ដល់ស្ថាប័នកាកបាទក្រហមដែល ជាស្ថាប័នមនុស្សធម៌របស់ជាតិ តែមិនបានជួយដល់ជនរងគ្រោះក្នុងករណីនេះ យ៉ាងដូច្នេះដែរថា៖
(សំឡេងលោកស្រី មួរ សុខហួរ)
ទាក់ទង ទៅនឹងបញ្ហា ខាងលើនេះ វិទ្យុអូស្រ្តាលីបានព្យាមសុំការបំភ្លឺពីលោកស្រី ស៊ុយ សុផានកាលពីព្រឹកមិញនេះ ប៉ុន្តែលោកស្រីជាប់រវល់។
សូម បញ្ជាក់ផងដែរថា សហគមន៍ខ្មែរនៅក្នុងប្រទេសអូស្ត្រាលីក៏បានសរសេរលិខិតមួយច្បាប់ទៅ ប្រធានកាកបាទក្រហមអូស្ត្រាលី ដើម្បីឲ្យស្ថាប័នមួយនេះជួយទៅដល់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយ សារការបណ្តេញចេញ និងការបំផ្លាញទ្រព្យសម្បត្តិនេះផងដែរ ពីព្រោះកាកបាទក្រហមកម្ពុជាក៏ជាសមាជិកមួយរបស់អឌ្ឍច័ន្ទក្រហម អន្តរជាតិ ដូចនេះស្ថាប័ននេះក៏មានភារកិច្ចក្នុងការជួយប្រជាជនដោយពុំត្រូវ មានការរើសអើងអ្វីឡើយ៕
(របាយការណ៍ដោយ ខឹម សារឹម)
No comments:
Post a Comment