វត្តអម្ពវនារាម (វត្តខ្មែរដាវីន)

Welcome to Khmer Darwin Community website. WATT AMPAVAVANARAM (WATT KHMER-DARWIN) www.khmerdw.blogspot.com

Contact: Mrs. Leang S. Te - 0414577470 (President), Mrs. Thyra Ou - 0411 747 668 (Public Officer), Mr. Morl Soth - 0419 496 163 (Buddhist Committee)

សរុបបច្ច័យនៅក្នុងធនាគារ Total Money in the Bank 05/11/2014

TOTAL ALL FUNDRAISING: $98,485.30

Thank​ you to all of you who donated money to support our Cambodian Buddhist Temple and Cambodian community in Darwin, NT Australia. We wish to all of you: Longevity, Beauty, Happiness, Strength, Prosperity and Enlightenment.
Thank you!
សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែល​បានជួយឧបត្ថម្ភគាំទ្រដល់សមាគមនិងវត្តពុទ្ធសាសនាខ្មែរយើងនៅទីក្រុងដាវិន អូស្ដ្រាលី។ យើងខ្ញុំ សូមជូនពរដល់សប្បុរសជនទាំងអស់បានជួបប្រទះតែនឹងពុទ្ធពរទាំងឡាយបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និង ពលៈ​ ព្រមទាំងបានសម្រេចនូវសម្បត្តិទាំងឡាយបីប្រការគឺ៖ សម្បត្តិមនុស្ស១ សម្បត្តិទេវតា១ និង​ សម្បត្តិព្រះនិព្វាន១ គ្រប់ៗគ្នា កុំបីអាក់ខានឡើយ។
​​​​​​​​​​​​​​​​​​​​​​​
សូមអរគុណ!

All Fundraising Name List បញ្ជីរាយនាមអ្នកចូលបច្ច័យកសាង

ព្រឹត្តិការណ៍បច្ចុប្បន្ន

កុមារ​ហាត់​ភ្លេង​នៅ​សាលាបឋមសិក្សា​វត្ត​បូព៌​ ក្រុង​សៀមរាប។ រូបភាពដោយ លីវ សាន្ត/ Radio Australia

សិស្ស​​សាលា​បឋម​សិក្សា​វត្ត​បូព៌​ពេញ​ចិត្ត​ចំ​ពោះ​​តូរ្យ​តន្ត្រី​​ដែល​​បាន​បង្កើតនៅ​ក្នុង​សាលា​រៀន ​

ព័ត៌មានថ្មីៗ 5:29:06, 9 January 2012
សិស្សា​នុ​សិស្ស​នៅ​សាលា​បឋម​សិក្សា​វត្ត​បូព៌ ស្ថិត​ក្នុង​សង្កាត់​សាលា​កំ​រើក ក្រុង​សៀម​រាប បាន​សម្តែង​នូវ​ការ​ពេញ​ចិត្ត​របស់​ខ្លួន ចំ​ពោះ​ការ​បង្កើត​​ឲ្យ​មាន​តូរ្យ​តន្ត្រី​នៅ​ក្នុង​សាលា​រៀន ​ព្រោះ​វា​បាន​​ជួយ​ដល់​ស្មារ​តី​សិស្ស និងធ្វើឲ្យសិស្ស​ចង​ចាំ​បាន​ល្អ ​សម្រាប់​​ការ​សិក្សា​របស់​ពួក​គេ​ ខណៈ​គ្រូប​បង្រៀន​អះ​អាង​ថា វា​បាន​កាត់​បន្ថយ​អត្រា​បោះ​បង់​ការ​សិក្សា​របស់​សិស្ស ។
អ្នក​ចូលរួមក្នុងកិច្ច​ប្រជុំ​មួយដើម្បីរក​យុទ្ធ​សាស្រ្ត​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ខេត្ត​សៀមរាប។ រូបភាពឯកសារ Radio Australia

ចំណាត់ការ​​រាជរដ្ឋាភិបាល​​ក្នុង​ការលុប​បំបាត់​អំពើ​ពុករលួយ ​

ព័ត៌មានថ្មីៗ 5:24:24, 9 January 2012
បើ​តាម​ការចាត់ចំណាត់​ថ្នាក់​នៃអំពើ​ពុករលួយ​ប្រចាំ​ឆ្នាំ ២០១១ របស់​​អង្គការ​តម្លាភាព​អន្តរជាតិ​ ប្រទេស​កម្ពុជា​គឺ​ជាប្រទេស​មួយ​ដែល​មាន​អំពើ​ពុក​រលួយ​ច្រើន​ ដែលធ្វើឲ្យប្រទេសនេះ​ស្ថិត​នៅក្នុងចំណាត់ថ្នាក់​លេខ ១៦៤ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨៤ ដែល​ក្នុង​នោះប្រទេស​កូរ៉េខាង​ជើង​ជាប់​ចំណាត់ថ្នាក់​ទី​១៨៤ ដែលជាចំណាត់ថ្នាក់ក្រោមគេ​ ហើយ​ប្រទេស​ណូវ៉ែលហ្សេឡង់​ជាប្រទេស​ដែល​មាន​មាន​កេរ្តិ៍ឈ្មោះ​ល្អជាងគេបំផុត ​ដោយស្ថិតនៅ​ក្នុងចំណាត់ថ្នាក់ទី១។
អ្នក​គាំទ្រ​កាន់​ទង់​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​។ រូបភាព​ លីវ សាន្ត/Radio Australia

មន្រ្តី​ចូល​និវត្តន៍​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​នៅ​មន្ទីរ​ព័ត៌​ខេត្ត​សៀម​រាប​ត្រូវ​មេ​បក្ស​បំ​ភ្លេច

ព័ត៌មានថ្មីៗ 5:18:10, 9 January 2012
មន្ត្រី​​ចូល​​និ​វត្តន៍ធ្លាប់​បំ​រើ​ការ​ងារ​នៅ​មន្ទីរ​ព័ត៌​ខេត្ត​សៀម​ រាប​ និង ជា​សមា​ជិក​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​ បាន​សម្តែង​​នូវ​ការ​ខក​ចិត្ត​​ ដោយ​សារ​ត្រូវ​មេ​បក្ស​របស់​ខ្លួនបាន​បំ​ភេ្លច​ចោល​មិន​រាប់​រក ព្រោះ​​មិន​មាន​ឈ្មោះ​​ទៅ​ចូល​រួម​ទទួល​បាន​អំ​ណោយ​លើក​ទឹក​ចិត្ត​កាល​ ពីព្រឹក​​ថ្ងៃ​ទី ០៦​ ខែ​មករា​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ទី​ស្នាក់​​ការ​គណ​បក្ស​ ដែល​រៀប​ចំ​ដោយ​ប្រ​ធាន​គណ​បក្ស​ប្រ​ជា​ជន​ខេត្តសៀម​រាប ។
ស្ពានអាកាសទីពីរ​រាជធានីភ្នំពេញ​ក្នុងថ្ងៃ​ដាក់​សម្ពោធឲ្យប្រើប្រាស់។ រូបភាព សយ សុភា/Radio Australia

ស្ពាន​អាកាស​ទីពីរ​នៅភ្នំពេញ បើកដាក់ឱ្យដំណើរការជាផ្លូវការ

ព័ត៌មានថ្មីៗ 4:11:33, 6 January 2012
ស្ពានអាកាសទីពីរ​​នៅព្រឹកថ្ងៃ​សុក្រ​នេះ​​ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ជាអ្វីដែល​ក្រុម​មន្រ្តីរដ្ឋាភិបាល អះអាងថា​ជាសមិទិ្ធផល​ដ៏​ធំ​មួយ​បន្ថែម​ទៀត នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​កាត់​បន្ថយ​ការ​​កក​​ស្ទះ​​ចរាចរណ៍​ដ៏ណែនណាន់​តាន់តាប់ ដែល​មាន​មនុស្ស​ជាង​មួយ​លាន​នាក់​រស់​នៅ។
អ្នក​ប្រើប្រាស់​មួយរូប​កំពុង​មើល​អ៊ិនធើណិតក្នុងកុំព្យូទ័រ។ រូបថត ABC

អ្នកជំ​នាញ​ព័ត៌​មាន​វិទ្យាព្រួយ​បារម្ភ​ការ​ប្រើ​ Internet របស់​​យុវវ័យ​ក្នុង​​អំ​ពើ​​មិន​​ល្អ

ព័ត៌មានថ្មីៗ 4:10:41, 6 January 2012
សាស្ត្រា​ចារ្យ​ផ្នែក​ព័ត៌​មាន​វិទ្យា​ និង​​ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប បាន​សម្តែង​នូវ​ការ​ព្រួយ​​បារម្ភ​ចំ​ពោះ​យុវវ័យ​មួយ​ចំ​នួន ដែល​និ​យម​ចូល​ចិត្ត​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​​​ Internet ក្នុង​អំ​ពើ​មិន​ល្អ ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សេច​ក្តី​ថ្លៃ​ថ្នូរ​របស់​មនុស្ស និង បង្ក​ឲ្យ​មាន​អសន្តិ​សុខ​នៅ​ក្នុង​សង្គមជាតិ​ ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីមួយ។ រូបភាព Radio Australia

លោក​នាយករដ្ឋមន្ត្រី​បង្ហាញ​​ពី​ជំហរ​​អត់​ឱន​​ចំពោះ​​​អ្នក​​ដែល​​ប្រឆាំង​​​នឹង​​​ថ្ងៃ​​៧មករា

ព័ត៌មានថ្មីៗ 2:51:28, 6 January 2012
ជារៀង​រាល់​ដើមឆ្នាំ​នីមួយៗ គេ​តែង​តែ​លេចឮនូវ​ការចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅមក​រវាង​រដ្ឋាភិបាល​​ កម្ពុជា​ ជាមួយគណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋមួយ​ចំនួន។ រដ្ឋាភិបាល​ដែលដឹកនាំ​ដោយគណបក្ស​ប្រជាជនកម្ពុជា​បាន​ចាត់​ទុក​ថ្ងៃ​ ៧​មករា​ ជាថ្ងៃ​ជ័យជំនៈ​ពីរបប​ប្រល័យ​ពូជសាសន៍ប៉ុល​ពត ហើយ​ថែម​ទាំង​ធ្លាប់​បាន​ប្រដូច​អ្នក​ដែល​ប្រឆាំង​ទៅនឹង​ថ្ងៃ​នេះ​ ជាសត្វធាតុ​ទៀតផង។ ចំណែក​ឯគណបក្ស​ប្រឆាំង​វិញ​ចាត់​ទុកថា​ថ្ងៃ​នេះ​ថា​ជាថ្ងៃ​ចាប់​ផ្តើម​ការ​ ត្រួតត្រា​របស់ប្រទេស​វៀតណាម​រយៈពេល​១០ឆ្នាំ។

No comments: