វត្តអម្ពវនារាម (វត្តខ្មែរដាវីន)

Welcome to Khmer Darwin Community website. WATT AMPAVAVANARAM (WATT KHMER-DARWIN) www.khmerdw.blogspot.com

Contact: Mrs. Leang S. Te - 0414577470 (President), Mrs. Thyra Ou - 0411 747 668 (Public Officer), Mr. Morl Soth - 0419 496 163 (Buddhist Committee)

សរុបបច្ច័យនៅក្នុងធនាគារ Total Money in the Bank 05/11/2014

TOTAL ALL FUNDRAISING: $98,485.30

Thank​ you to all of you who donated money to support our Cambodian Buddhist Temple and Cambodian community in Darwin, NT Australia. We wish to all of you: Longevity, Beauty, Happiness, Strength, Prosperity and Enlightenment.
Thank you!
សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែល​បានជួយឧបត្ថម្ភគាំទ្រដល់សមាគមនិងវត្តពុទ្ធសាសនាខ្មែរយើងនៅទីក្រុងដាវិន អូស្ដ្រាលី។ យើងខ្ញុំ សូមជូនពរដល់សប្បុរសជនទាំងអស់បានជួបប្រទះតែនឹងពុទ្ធពរទាំងឡាយបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និង ពលៈ​ ព្រមទាំងបានសម្រេចនូវសម្បត្តិទាំងឡាយបីប្រការគឺ៖ សម្បត្តិមនុស្ស១ សម្បត្តិទេវតា១ និង​ សម្បត្តិព្រះនិព្វាន១ គ្រប់ៗគ្នា កុំបីអាក់ខានឡើយ។
​​​​​​​​​​​​​​​​​​​​​​​
សូមអរគុណ!

All Fundraising Name List បញ្ជីរាយនាមអ្នកចូលបច្ច័យកសាង

ក្រុមគ្រូពេទ្យ​អូស្ត្រាលី​នឹងធ្វើ​ការវះកាត់​បបូរ​មាត់ឆែប​ជូន​ពលរដ្ឋ​ក្រីក្រ​ក្នុង​ប្រទេស​ថៃ​

ព័ត៌មានថ្មីៗ 16:01:07, 10 January 2012
អ្នក​ឯកទេ​ស​មនុស្ស​ធម៌​នៅ​ក្នុងដែន​ដីខាង​ជើង​ក្នុង​ប្រទេស​អូស្ត្រាលី​ និយាយថា​ បេសកកម្ម​វេជ្ជសាស្រ្ត​មួយ​ពីប្រទេស​អូស្ត្រាលី​នៅ​ក្នុង​ប្រទេសថៃ​នឹងជួយ​ គ្រួសារ​ក្រីក្រ​នៅទីនោះ​ដែលមិន​មាន​លទ្ធភាព​ដើម្បី​ចេញថ្លៃ​ធ្វើការ​វះកាត់ ​មុខមាត់​សម្រាប់​បុត្រ​ធីតា​ឲ្យ​ទទួល​បាន​ការវះកាត់​ដោយ​ឥត​​គិតថ្លៃ​។
លោក​ Dan​ Baschiera​ មក​ពី​សាកល​វិទ្យាល័យ​ Charles​ Darwin​ ក្នុងដែន​ដីខាងជើង​ប្រទេសក្នុង​អូស្ត្រាលី​ និង​ គ្រូពេទ្យ​វះកាត់​មួយ​ចំនួន​មកពី​មន្ទីរពេទ្យ​ Royal​ Darwin​ នឹង​ ចូលរួម​ជាមួយ​គ្រួពេទ្យ​មួយ​ក្រុម​មក​ពី​អាម៉េរិក​ដើម្បី​ធ្វើ​ការវះ​កាត់​ បបូរ​មាត់ឆែប​ជូន​គ្រួសារ​ក្រីក្រ​ក្នុង​ប្រទេសថៃ​។
លោក​ Baschiera​ និយាយថា​ ក្រុមគ្រូ​ពេទ្យ​វះកាត់​នោះ​នឹងស្ថិត​នៅក្នុង​ភាគ​អាគ្នេយ៍​នៃប្រទេស​ថៃ​ ដើម្បី​ធ្វើការ​វះកាត់​បបូរ​មាត់ឆែប​ជូន​គ្រួសារ​ក្រីក្រ​នៅ​តំបន់នោះ​ និង​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មកពី​ប្រទេស​ឡាវ​៕
(ប្រែសម្រួលដោយវ៉ាន់ មុនីរ័ត្ន)

No comments: