អូស្ត្រាលីនៅតែបន្តស្វែងរកអាសនៈនៅក្នុងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប
ព័ត៌មានថ្មីៗ 15:02:42, 28 February 2012
អតីតរដ្ឋមន្រ្តីការបរទេសអូស្ត្រាលីលោក Kevin Rudd បានខិតខំធ្វើការបញ្ចុះបញ្ជូលនៅក្រៅប្រទេសយ៉ាងខ្លាំងក្លាដើម្បី ទទួលបានអាសនៈនោះ។
ឥឡូវនេះលោក Kevin Rudd ក្លាយជាសមាជិកសភាមួយរូបដែលមិនមានតំណែងសំខាន់បន្ទាប់ពីលោកទទួល បរាជ័យនៅក្នុងការបោះឆ្នោតប្រជែងតំណែងជាប្រធានបក្ស ALP កាលពីម្សិលមិញ។
នាយករដ្ឋមន្រ្តីអូស្ត្រាលីលោកស្រី Julia Gillard និយាយថា អាសនៈនៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះនៅតែមានសារសំខាន់ ចំពោះប្រទេសអូស្ត្រាលីសម្រាប់ការបញ្ចេញសំឡេងនៅលើឆាកអន្តរជាតិ៕
(ប្រែសម្រួលដោយ វ៉ាន់ មុនីរ័ត្ន)
No comments:
Post a Comment