វត្តអម្ពវនារាម (វត្តខ្មែរដាវីន)

Welcome to Khmer Darwin Community website. WATT AMPAVAVANARAM (WATT KHMER-DARWIN) www.khmerdw.blogspot.com

Contact: Mrs. Leang S. Te - 0414577470 (President), Mrs. Thyra Ou - 0411 747 668 (Public Officer), Mr. Morl Soth - 0419 496 163 (Buddhist Committee)

សរុបបច្ច័យនៅក្នុងធនាគារ Total Money in the Bank 05/11/2014

TOTAL ALL FUNDRAISING: $98,485.30

Thank​ you to all of you who donated money to support our Cambodian Buddhist Temple and Cambodian community in Darwin, NT Australia. We wish to all of you: Longevity, Beauty, Happiness, Strength, Prosperity and Enlightenment.
Thank you!
សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែល​បានជួយឧបត្ថម្ភគាំទ្រដល់សមាគមនិងវត្តពុទ្ធសាសនាខ្មែរយើងនៅទីក្រុងដាវិន អូស្ដ្រាលី។ យើងខ្ញុំ សូមជូនពរដល់សប្បុរសជនទាំងអស់បានជួបប្រទះតែនឹងពុទ្ធពរទាំងឡាយបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និង ពលៈ​ ព្រមទាំងបានសម្រេចនូវសម្បត្តិទាំងឡាយបីប្រការគឺ៖ សម្បត្តិមនុស្ស១ សម្បត្តិទេវតា១ និង​ សម្បត្តិព្រះនិព្វាន១ គ្រប់ៗគ្នា កុំបីអាក់ខានឡើយ។
​​​​​​​​​​​​​​​​​​​​​​​
សូមអរគុណ!

All Fundraising Name List បញ្ជីរាយនាមអ្នកចូលបច្ច័យកសាង

ពិធីថតរូបអនុស្សាវរីយ៍ថ្ងៃភ្ជុំបិណ្ឌ២០១២

 ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីជាតិខ្មែរ​ដែលបុព្វបុរសដូនតាយើង​តែងតែប្រារព្ធធ្វើនៅថ្ងៃទី១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ។ ថ្ងៃភ្ជុំបិណ្ឌនេះ គឺជាថ្ងៃមួយដ៏សំខាន់​ណាស់ ហើយក៏ថ្ងៃចុងក្រោយនៃ​ពិធីបុណ្យនេះផងដែរ។ ហេតុនេះហើយបានជានៅប្រទេស​កម្ពុជាយើង រដ្ឋាភិបាលបាន​អនុញ្ញាតឲ្យបុគ្គលិក​ មន្ត្រីរាជការ គ្រប់ក្រសួង និង ស្ថាប័នទាំងរដ្ឋនិងឯកជនឈប់សំរាក ដើម្បីឲ្យ​ពួកគេមានឱកាសដើម្បីបំពេញនូវបុណ្យកុសលឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធនៃបុព្វការីជនទាំងឡាយរបស់ពួកគេ​ដែលបានស្លាប់បាត់បង់ជីវិតទៅហើយ។ ដោយឡែក ជនជាតិខ្មែរដែលរស់នៅឯនាយសមុទ្រ​ ទីក្រុងដាវិន ប្រទេសអូស្ត្រាលី ក៏បានប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្យនេះផងដែរ បើទោះបីជានៅទីនេះ​មានជនជាតិខ្មែរតិចតួចក៏ដោយ ក៏យើងជាជាតិខ្មែរបានប្រកាន់ខ្ជាប់នូវប្រពៃណីរបស់ខ្លួនជានិច្ច។
ដោយអំណាចនៃកុសលផលបុណ្យដែលយើងបានបំពេញធ្វើនៅពេលនេះ សូមឲ្យដួងវិញ្ញាណក្ខន្ធ​នៃបុព្វការីជនទាំងឡាយ​ មានមាតា​​បិតា ជីដូនជីតា ញាតិការទាំង៧សន្តាន បានទៅសោយសុខ​ក្នុងសុគតិភពកុំខានឡើយ។ សុខោ បុញ្ញស្ស ឧច្ចយោ ការសន្សំបុណ្យនាំមកនូវសេចក្ដីសុខ។
សាមគ្គី សមគ្គានំ តបោ សុខោ ការរួបរួមសាមគ្គីក្ដី ការបំពេញនូវតបៈក្ដីក៏នាំមកនូវសេចក្ដី។ នត្ថិ សន្តិ បរំ សុខំ គ្មានសេចក្ដីសុខណាស្មើនឹងសេចក្ដីស្ងប់ឡើយ។










No comments: