វត្តអម្ពវនារាម (វត្តខ្មែរដាវីន)

Welcome to Khmer Darwin Community website. WATT AMPAVAVANARAM (WATT KHMER-DARWIN) www.khmerdw.blogspot.com

Contact: Mrs. Leang S. Te - 0414577470 (President), Mrs. Thyra Ou - 0411 747 668 (Public Officer), Mr. Morl Soth - 0419 496 163 (Buddhist Committee)

សរុបបច្ច័យនៅក្នុងធនាគារ Total Money in the Bank 05/11/2014

TOTAL ALL FUNDRAISING: $98,485.30

Thank​ you to all of you who donated money to support our Cambodian Buddhist Temple and Cambodian community in Darwin, NT Australia. We wish to all of you: Longevity, Beauty, Happiness, Strength, Prosperity and Enlightenment.
Thank you!
សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែល​បានជួយឧបត្ថម្ភគាំទ្រដល់សមាគមនិងវត្តពុទ្ធសាសនាខ្មែរយើងនៅទីក្រុងដាវិន អូស្ដ្រាលី។ យើងខ្ញុំ សូមជូនពរដល់សប្បុរសជនទាំងអស់បានជួបប្រទះតែនឹងពុទ្ធពរទាំងឡាយបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និង ពលៈ​ ព្រមទាំងបានសម្រេចនូវសម្បត្តិទាំងឡាយបីប្រការគឺ៖ សម្បត្តិមនុស្ស១ សម្បត្តិទេវតា១ និង​ សម្បត្តិព្រះនិព្វាន១ គ្រប់ៗគ្នា កុំបីអាក់ខានឡើយ។
​​​​​​​​​​​​​​​​​​​​​​​
សូមអរគុណ!

All Fundraising Name List បញ្ជីរាយនាមអ្នកចូលបច្ច័យកសាង

ព្រឹត្តិការណ៍បច្ចុប្បន្ន

លោក​ Charlie​ Teo​ ជា​វេជ្ជបណ្ឌិត​ព្យាបាល​វះកាត់​ខួរក្បាល​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​។ ​រូបភាព​ពី ABC។

ទស្សនៈ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ជុំវិញ​ការ​រើស​អើង​នៅ​ក្នុង​សង្គម​អូស្ត្រាលី​

ព័ត៌មានថ្មីៗ 5:56:15, 24 January 2012
កាល​ពី​​យប់​មិញ​ នៅ​ទីក្រុង​ស៊ីដ៍នីយ​ លោក​ Charlie​ Teo​ ជា​វេជ្ជបណ្ឌិត​ព្យាបាល​វះកាត់​ខួរក្បាល​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​ អូស្ត្រាលី​បាន​ថ្លែង​សុន្ទរកថា​សម្រាប់​ទិវា​អូស្ត្រាលី​ (Australia Day)​ដោយ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​អូស្ត្រាលី​ទាំង​អស់​លះ​បង់​ចោល​នូវ ​ការ​រើស​អើង។ លោក​បាន​លើក​ឡើង​នៅ​ក្នុង​បណ្ដា​បទ​សម្ភាសន៍​មួយ​ចំនួន​ថា​ ការ​រើស​អើង​ពូជ​សាសន៍​នៅ​តែ​បញ្ហា​រួម​នៅ​ក្នុង​សង្គម​អូស្ត្រាលី​ដដែល។

ពល​រដ្ឋ​​មាន​ទំ​នាស់​ដី​ធ្លី​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រ​ចេះ​ពេញ​ចិត្ត​លើ​ដំ​ណោះ​ស្រាយរបស់​រដ្ឋា​ភិ​បាល

ព័ត៌មានថ្មីៗ 5:51:32, 24 January 2012
កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែ​មក​រា​ម្សិល​មិញ​នេះ​ ប្រ​ជា​ពល​រដ្ឋ​នៅ​តំ​បន់​វិ​វាទ​ដី​ធ្លី​​នៅ​ឃុំ​២​ធ្នូ ​ស្រុក​ស្នួល​ ខេត្ត​ក្រ​ចេះ ​ជា​មួយ​ក្រុម​ហ៊ុន​ធី​ធី​វ៉ាយ​(TTY) ​បាន​សម្តែង​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ចុះ​ទៅ​ដោះ​ស្រាយ​លើ​បញ្ហា​វិ​វាទ​ដី​ ធ្លីពី​សំ​ណាក់​លោក​​រដ្ឋ​មន្ត្រី​ក្រ​សួង​បរិស្ថាន។

រដ្ឋាភិបាល​អាម៉េរិក​បង្ហាញ​អំពី​កិច្ចប្រឹងប្រែង​របស់ក​ម្ពុជា​នៅ​ក្នុង​សកម្មភាព​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស

ព័ត៌មានថ្មីៗ 5:49:54, 24 January 2012
កន្លង​មក​នេះ​រដ្ឋាភិបាល​អាម៉េរិក​បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​នូវ ​ចំណាត់​ថ្នាក់​លេខ​២​ លើ​សកម្មភាព​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​តាម​ដាន​ឃ្លាំមើល។ ​ ប៉ុន្តែ​ថ្មី​ៗ​នេះ​ រដ្ឋាភិបាល​អាម៉េរិក ​បាន​មើល​ឃើញ​អំពី​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ ហើយ​ផ្តល់​ចំណាត់​ថ្នាក់​ល្អ​ប្រសើរ​ជាង​មុន​ ហើយ​អាម៉េរិក​បាន​បង្កើន​សកម្មភាព​ចូលរួម​ជាមួយ​កម្ពុជា​ដើម្បី​ប្រឆាំង​ អំពើ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា។
លោក​ឧបនាយក​រដ្ឋមន្រ្តី​ ហោ ​ណាំហុង​ រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​កោះប្រជុំ​​​អគ្គរាជ​ទូត​​ ​និង​​​អគ្គ​កុង​ស៊ុល។ ​រូបភាព​ Radio Australia ​ដោយ ​សយ សុភា។

កម្ពុជា​ណែនាំ​អគ្គរាជទូត​ និង​អគ្គ​កុង​ស៊ុល​របស់​ខ្លួន​អំពី​ការងារ​ត្រូវ​ធ្វើ​សម្រាប់​ឆ្នាំ​២០១២​

ព័ត៌មានថ្មីៗ 6:09:12, 23 January 2012
នៅ​ថ្ងៃ​ចន្ទនេះ ​ប្រមុខ​ការទូត​ជាន់​ខ្ពស់​កម្ពុជា​បាន​ណែនាំ​អគ្គរាជ​ទូត​ និង​អគ្គ​កុងស៊ុល​របស់​ខ្លួន​ អំពី​ការងារ​របស់​ខ្លួន​ត្រូវ​បំពេញ​បន្ថែម​សម្រាប់​ឆ្នាំ​២០១២​ នៅ​គ្រា​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​មិន​អចិន្រ្តៃយ៍​ក្រុម​ប្រឹក្សា​សន្តិ​ សុខ​អង្គការ​សហប្រជាជាតិ​​ (អ.ស.ប)។

គម្រោង​បង្កើត​ឡើង​នៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

ព័ត៌មានថ្មីៗ 5:59:56, 23 January 2012
កាល​ពី​សប្ដាហ៍​មុន​​ វេទិកាសាធារណៈ​ស្ដីពី​បាតុភាព​នៃ​ការ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ តាម​អាកាស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ បង្កើត​ដោយ​ប្រជាពលរដ្ឋ​ ដើម្បី​បម្រើ​ឲ្យ​ប្រជាពលរដ្ឋ​ ដោយ​យោង​ទៅ​លើ​និក្ខេបបទ​ថ្នាក់​បណ្ឌិត​របស់​លោក​បណ្ឌិត​ អ៊ឹម​ សុធារិទ្ធ ​ជា​អ្នក​ស្រាវជ្រាវ។ វេទិកា​នេះ បាន​ការ​ឧបត្ថម្ភ​ពី​អង្គការ​មូលនិធិ​ Konrad-Adenauer-Stiftung ​ហើយ​មាន​ការ​ចូលរួម​ពី​គណបក្ស​នយោបាយ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ សមាជិក​សភា​ សង្គម​ស៊ីវិល​ និង​អ្នកជំនាញ​ការ​នានា។
លោក​ ស៊ូ ភិ​រិន្ទ អភិ​បាល​ខេត្ត​សៀម​រាប។ ​រូបភាព​ Radio Australia ​ដោយ​ លីវ សាន្ត។

អា​ជ្ញា​ធរ​ខេត្ត​សៀម​រាបអះ​អាង​ពី​ភាព​ជោគ​ជ័យ​នៃ​​កម្ម​វិ​ធី​អភិ​វឌ្ឍ​ន៍​​សេដ្ឋ​កិច្ច​តំ​បន់​ក្រ​វាត់​បៃ​តង​

ព័ត៌មានថ្មីៗ 5:52:52, 23 January 2012
ការ​អនុវត្ត​នូវ​គម្រោងសមា​សភាគ​ទី​​មួយ នៃ​សមា​សភាគ​ទាំង​បី​ ​ ក្នុង​កម្ម​វិ​ធីអភិ​វឌ្ឍ​ន៍​​សេដ្ឋ​កិច្ច​តំ​បន់​ក្រ​វាត់​បៃ​តង​នៅ​ខេត្ត​ សៀម​រាប ដែល​​​​បាន​ដំ​ណើរ​ការ​តាំង​ពី​ឆ្នាំ​២០០៧​​មក​នោះ ត្រូវ​បាន​អា​ជ្ញា​ធរខេត្ត​​ អះ​អាង​ថាទទួល​បាន​ជោគ​ជ័យ ដោយ​បាន​ធ្វើ​ឲ្យ​ជីវ​ភាព​ប្រ​ជា​ពល​រដ្ឋ​ក្នុង​គម្រោង​មាន​ការ​រីក​ចម្រើន​ ជាង​មុន។ លោក ​លីវ សាន្ត ​ធ្វើ​សេច​ក្តី​រាយ​ការណ៍​ពិ​ស្តារ​ពី​ខេត្ត​សៀមរាប ។

No comments: