វត្តអម្ពវនារាម (វត្តខ្មែរដាវីន)

Welcome to Khmer Darwin Community website. WATT AMPAVAVANARAM (WATT KHMER-DARWIN) www.khmerdw.blogspot.com

Contact: Mrs. Leang S. Te - 0414577470 (President), Mrs. Thyra Ou - 0411 747 668 (Public Officer), Mr. Morl Soth - 0419 496 163 (Buddhist Committee)

សរុបបច្ច័យនៅក្នុងធនាគារ Total Money in the Bank 05/11/2014

TOTAL ALL FUNDRAISING: $98,485.30

Thank​ you to all of you who donated money to support our Cambodian Buddhist Temple and Cambodian community in Darwin, NT Australia. We wish to all of you: Longevity, Beauty, Happiness, Strength, Prosperity and Enlightenment.
Thank you!
សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែល​បានជួយឧបត្ថម្ភគាំទ្រដល់សមាគមនិងវត្តពុទ្ធសាសនាខ្មែរយើងនៅទីក្រុងដាវិន អូស្ដ្រាលី។ យើងខ្ញុំ សូមជូនពរដល់សប្បុរសជនទាំងអស់បានជួបប្រទះតែនឹងពុទ្ធពរទាំងឡាយបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និង ពលៈ​ ព្រមទាំងបានសម្រេចនូវសម្បត្តិទាំងឡាយបីប្រការគឺ៖ សម្បត្តិមនុស្ស១ សម្បត្តិទេវតា១ និង​ សម្បត្តិព្រះនិព្វាន១ គ្រប់ៗគ្នា កុំបីអាក់ខានឡើយ។
​​​​​​​​​​​​​​​​​​​​​​​
សូមអរគុណ!

All Fundraising Name List បញ្ជីរាយនាមអ្នកចូលបច្ច័យកសាង

បំពេញ​វីតាមីន​ D ដើម្បី​បញ្ចៀស​កើត​ទឹកនោមផ្អែម​ PDF Print E-mail
Thursday, 03 November 2011 10:09
​តាម​ការគិតគូរ​របស់​អ្នកជំនាញការ​សុខភាព បរិមាណ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​នៅ​អាមេរិក ​អាច​កើន​៣​ដង​នៅ​ឆ្នាំ​២០៥០ ។ ប៉ុន្តែ​ទន្ទឹម​នោះ វីតាមីន D អាចជួយ​ពន្យារ​ការចាប់ផ្តើម​របស់​ជំងឺ​នេះ ។​
ទឹកនោម​ផ្អែម​ប្រភេទ​២ បាន​ក្លាយទៅជា​ការយក​ចិត្ត
​ទុកដាក់​សុខភាពសាធារណៈ​បន្ទាន់​បំផុត​របស់​ អាមេរិក និង​បណ្តា​ប្រទេស​លើ​ពិភពលោក​បច្ចុប្បន្ននេះ ។ នៅ​អាមេរិក ជំងឺ​ទឹកនោមផ្អែម​ជា​មូលហេតុ​បង្ក​ការបាត់បង់​ជីវិត​ទី ៦ វា​ក៏​ជា​មូលហេតុ​ជួរ​មុខ​បង្ក​ការ​ងងឹតភ្នែក​, កំបុត​អវយវៈ និង​ខ្សោយតម្រងនោម​... ។​
​    ​ការស្រាវជ្រាវ​១​បានប្រកាសកាលពី​ខែ​សីហា​២០១១ លើ​ទស្សនា​វ​ដ្តី ជីវជាតិ​សុខាភិបាល​អាមេរិក​បង្ហាញថា បំពេញ​វីតាមីន D កម្រិត​ខ្ពស់​អាចមានឥទ្ធិពល​រារាំង​ការរីកចម្រើន​របស់​ជំងឺ​ទឹកនោម​ផ្អែម​ ប្រភេទ​២ ។​
​   ​វីតាមីន D-​ដូចជា​អ័រម៉ូន​១ ជាជាង​ជា​វីតាមីន​
​     ​ចាប់តាំងពី​ពាក់កណ្តាល​សតវត្សរ៍​ទី​២០ ពួក​អ្នកវិទ្យាសាស្ត្រ​បានដឹងច្បាស់​ពីសារ-​សំខាន់​របស់​វីតាមីន D ក្នុង​ដំណើរការ​បំប្លែង​សារជាតិ​កាល់ស្យូម​។ ដោយ​វិធី​បង្កើន​ការ​ស្រូបយក​កាល់ស្យូម​ពី​ពោះវៀន និង​តម្រងនោម​របស់​អ្នក នឹង​បង្កើន​សកម្មភាព​របស់​កោសិកា “​ជួសជុល​”​ឆ្អឹង​ឡើងវិញ​, វីតាមីន D បង្កើន​សុខភាព​ឱ្យ​ឆ្អឹង និង​ជួយ​រក្សា​បរិស្ថាន​ល្អ​១​សម្រាប់​សមត្ថកិច្ច​សរសៃប្រសាទបេះដូង និង​សាច់ដុំ​ធម្មតា ។​
​    ​តាម​ពួក​អ្នកស្រាវជ្រាវ វីតាមីន D ជា​សមាជិក​សំខាន់​មួយ​ក្នុង​សកម្មភាពអង្គ​បដិបក្ខ​ធម្មតា ហើយ​ការ​ខ្វះ​វា​នឹង​នាំ​ដល់​ជំងឺ​ច្រើន​ប្រភេទ ដូច​ជា​ជំងឺ​ទឹកនោមផ្អែម ជំងឺ​រលាក​សន្លាក់​សណ្ឋាន​ទាប ។​
​    ​ក្នុង​ការស្រាវជ្រាវ​មួយ​រយៈពេល​១៦​សប្តាហ៍​ពាក់ព័ន្ធ​ដល់​មនុស្ស ៩២​នាក់ មានការ​ប្រឈម​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ ពួក​អ្នក​ស្រាវជ្រាវ នៅ​មជ្ឈមណ្ឌល​សុខាភិបាល Tufts នៅ បូ​ស្តុន ម៉ាសា​ជូ​សេត បានបញ្ជាក់​ថា ផឹកវីតាមីន D ២.០០០ Iu ក្នុង​១​ថ្ងៃ អាច​កែប្រែ​ឱ្យ​ប្រសើរ​សមត្ថកិច្ច​កោសិកា beta បញ្ចេញ insulin ។​
​    ​បច្ចុប្បន្ន​អ្នកឯកទេស​បាន​មានការ​ទូន្មាន​ថា មនុស្ស​ធំ​គួរ​ផ្គត់ផ្គង់​តែ ៦០០​ដល់​៨០០ Iu វីតាមីន D ក្នុង​មួយ​ថ្ងៃ ក្នុងពេល​ព្រំដែន​កំណត់​គឺ​២.០០០Iu ។ ប៉ុន្តែ​អ្នកជំនាញការ​មួយចំនួន ដូចជា​បណ្ឌិត Reinhold Vieth នៅ​មន្ទីរពេទ្យ Mount Sinai  នៅ​តូ​រ៉ុន​តូ បែរ​ជា​ចាត់ទុកថា បរិមាណ​វីតាមីន D ផ្គត់ផ្គង់រាល់​ថ្ងៃ​ក្នុង​កម្រិត​ត្រឹម​ប៉ុណ្ណេះ​គឺ​ទាប​ណាស់ និង​គួរ​បង្កើន​ឡើង​តិច​បំផុត​គឺ ១០.០០០ Iu ៕

Source: http://knowledge.cen.com.kh

No comments: